Friday, October 28, 2016

បច្ចេកវិទ្យា​ខ្លាំង Microsoft ត្រូវ​ចាត់​ទុក​​ជា​ Apple ថ្មី


សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​តុលា​បាន​ក្លាយ​ជា​សប្ដាហ៍​មិន​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ Apple។

កាល​ពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន​ Apple បាន​​បញ្ចេញ​លទ្ធផល​​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​ ៣ របស់​ខ្លួន ដែល​បង្ហាញ​ថា​ចំណូល​បាន​ធ្លាក់​ចុះ​បើ​ធៀប​​នឹង​ឆ្នាំ​មុន​ ហើយ​ជា​ការ​ធ្លាក់​ចុះ​លើក​ទី​មួយ​ក្នុង​រយៈ​ពេល​ ១៥ ឆ្នាំ​ចុង​ក្រោយ។ ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ពុធ ក្រុមហ៊ុន​បាន​ប្រកាស​ពី​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ AirPod ដែល​ដំបូង​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ខែ​វិច្ឆិកា។


នៅ​យប់​ថ្ងៃ​​ព្រហស្បតិ៍​​ឆ្លង​ចូល​ថ្ងៃ​សុក្រ​ Apple ប្រហែល​សង្ឃឹម​ថា​នឹង​អាច​បង្វែរ​រឿង​រ៉ាវ​ដែល​កើត​មាន​​​ឲ្យ​ជា​ល្អ​ឡើង​វិញ​បាន​ តាម​រយៈ​ការ​បញ្ចេញ​ MacBook Pro ជំនាន់​ថ្មី។ ប៉ុន្តែ​ MacBook Pro ក្រៅ​ពី​មាន​មុខងារ​ថ្មី​​​ Touch Bar ​ដែល​ជា​ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ គ្មាន​ចំណុច​គួរ​ចាប់​អារម្មណ៍​ផ្សេង​លើស​ពី​នេះ​ឡើយ។ នេះ​ក៏​ប្រហែល​តែ​ដោយ​សារ​ការ​ប្រកាស​ចេញ​មួយ​កាល​ពី​ថ្ងៃ​ពុធ​អំពី​ផលិត​ Surface Studio របស់​​ក្រុមហ៊ុន​ Microsoft។

Microsoft ​បាន​ក្លាយ​ជា​ Apple ថ្មី​ដែល​មាន​អនុភាព​ខ្លាំង​ឡើង​

No comments:
Write comments

Facebook

Visitor Counter