Monday, October 31, 2016

របៀប Update កម្មវិធី​ដែល​មាន​ស្រាប់​លើ Play Store សម្រាប់ Developer

បន្ទាប់​ពី​បញ្ចូល​កម្មវិធី(App) នៅ​លើ Play Store សម្រាប់​ដាក់​ឲ្យ​ទាញ​យក​ជា​សាធារណៈ​ហើយ​ ប្រិយមិត្ត​អាច​កែប្រែ ឬ​ដំឡើង​ជំនាន់​ថ្មី​ឲ្យ App នោះ​បាន។ តើ​ការ Update នោះ​គេ​ធ្វើ​បែប​ណា​ទៅ?


លោក ជៀប គន្ធា ស្ថាបនិក​កម្មវិធី​លំហាត់ រូបមន្តគណិតវិទ្យា រូបវិទ្យា គីមីរៀន​​សម្រាប់​ថ្នាក់​វិទ្យាល័យ ដែល​ធ្លាប់​មាន​បទពិសោធន៍​បង្កើត Apps ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​លើ Play Store នឹង​ប្រាប់​ពី​គន្លឹះ​ងាយ​ៗ​សម្រាប់អ្នក​អភិវឌ្ឍកម្មវិធី​ដែល​ចង់ Update  App ឲ្យ​ទទួល​បាន​ជោគ​ជយ។

១) បន្ថែម​កូដ​ថ្មី​ក្នុង APK
ក្រោយ​ពី​ទទួល​បាន Developer’s ID ហើយ​ ជំហាន​ដំបូង ត្រូវ​ចូល​ទៅ​បន្ថែម​កូដ​នៅ​ក្នុង APK ដើម្បី​តម្លើង​ជំនាន់ (Version ) ថ្មី​ឲ្យ App នោះ​រួច​សរសេរ​បង្ហាញ​ប្រាប់​ពី​គោល​បំណង​នៅ​ក្នុង​ជំនាន់​ថ្មី​នោះ បន្ទាប់​មក​ដាក់​វា​ឲ្យ​ទាញ​យក។

២) បន្ថែម​ពាក្យ​ពេចន៍​ក្នុង Store Listing
ចំណុច​នេះ យើង​គ្រាន់​តែ​ថែម​រូបភាព Screenshot ថ្មីៗ ពាក្យ​ពេចន៍ថ្មី​ ឬ​មិន​ថែម​ក៏​បាន​គ្មាន​បញ្ហា​នោះ​ទេ និង​ចុង​ក្រោយ​ចុច Submit Update ជា​ការ​ស្រេច ។


អាច​អនុវត្ត​តាម​វីដេអូ​ខាង​ក្រោម​នេះ​បាន​៖


No comments:
Write comments

Facebook

Visitor Counter